ព្រះត្រៃបិដក ភាគ ១២

 [​៣៣៤​]​ ​ភិក្ខុ​សម្រេចការ​អង្គុយ​លើ​អាសនៈ​ ​ជាទី​ស្ងាត់​កំបាំង​ភ្នែក​ ​ជាមួយនឹង​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​អង្គុយ​ ​លុះ​អង្គុយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៣៣៥​]​ ​ភិក្ខុ​មួយ​រូប​ ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​(​កំបាំង​ត្រចៀក​)​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​អង្គុយ​ ​លុះ​អង្គុយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៣៦​]​ ​ភិក្ខុ​អ្នកទទួល​និ​មន្ដ​គេ​ហើយ​ ​ឈ្មោះថា​ជា​អ្នក​មា​នភ​ត្ដ​ហើយ​ ​មិន​លា​ភិក្ខុ​ផងគ្នា​ ​ដែល​មាននៅ​ ​ហើយ​ចៀសចេញ​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​(​ឯទៀត​)​ ​ក្នុង​កាល​មុ​នភ​ត្ដ​ក្ដី​ ​ក្រោយ​ភ​ត្ដ​ក្ដី​ ​ត្រូវ​អាបត្ដិ២គឺ​ ​ឈានជំហាន​ទី១​ ​កន្លង​ហួស​ធរណីទ្វារ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈាន​ ​ជំហាន​ទី២​ ​ឱ្យ​កន្លង​ហួស​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៣៧​]​ ​ភិក្ខុ​សូម​ភេសជ្ជៈ​ ​ឱ្យ​លើស​កំណត់​ខែ​ ​ដែលគេ​បវារណា​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​សូម​ ​លុះ​សូម​បាន​មក​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636801547085029895
ទៅកាន់ទំព័រ៖