ព្រះត្រៃបិដក ភាគ ១២

 [​៣៨៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ស្លៀក​ស្បង់​ស្លុយ​មុខ​ ​ឬ​ស្លុយ​ក្រោយ​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​ ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ស្លៀក​ស្បង់​ស្លុយ​មុខ​ ​ឬ​ស្លុយ​ក្រោយ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ស្លៀក​ស្បង់​ស្លុយ​មុខ​ ​ឬ​ស្លុយ​ក្រោយ​ ​ត្រូវ​ ​អាបត្ដិ១នេះឯង​។​
 ​[​៣៨៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ឃ្លុំចីពរ​ឱ្យ​ស្លុយ​មុខ​ ​ឬ​ស្លុយ​ក្រោយ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​
 [​៣៨៩​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បើក​កាយ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 ​[​៣៩០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បើក​កាយ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 [​៣៩១​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​គ្រវាសដៃ​ ​ឬ​ជើង​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 ​[​៣៩២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​គ្រវាសដៃ​ ​ឬ​ជើង​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ ​១​ ​គឺ​ ​ទុក្កដ​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636801567892189996
ទៅកាន់ទំព័រ៖