ព្រះត្រៃបិដក ភាគ ១២
ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ ស្ទាបអង្អែលកាយមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។បេ។
[១១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះ ភិក្ខុដែលនិយាយចែចង់មាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលព្រះឧទាយិមានអាយុ និយាយចែចង់មាតុគ្រាម។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងដោយកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចានិងចិត្ដ។បេ។
[១២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពាះភិក្ខុ ដែលនិយាយសរសើរការបម្រើដោយកាម ដើម្បីខ្លួនក្នុងសម្នាក់មាតុគ្រាម
ID: 636801461712326855
ទៅកាន់ទំព័រ៖