ព្រះត្រៃបិដក ភាគ ១២
ទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក លោកសង្គ្រោះដោយកងនៃអាបត្ដិ១គឺ ទុក្កដាបត្ដិ។
ចប់ សង្គហិតវារៈទី៤។
[៤៦៤] បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បេ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦អាបត្ដិរបស់ភិក្ខុ ដែលអាស្រ័យសេចក្ដីមិនអើពើ
ID: 636801574199610760
ទៅកាន់ទំព័រ៖