ព្រះត្រៃបិដក ភាគ ១២
បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង២ អាបត្ដិទាំងនោះ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ អាបត្ដិទាំងនោះ រម្ងាប់ដោយសមថៈ៣ គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ។បេ។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិ១គឺ ទុក្កដ។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬ ស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិ១នេះឯង។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង៧ អាបត្ដិនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។
ID: 636801575596710670
ទៅកាន់ទំព័រ៖