ព្រះត្រៃបិដក ភាគ ១២

 [​១៤​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ចំពោះ​ ​ភិក្ខុ​ដែល​ឱ្យ​គេ​ធ្វើ​កុដិ​ ​(​មិន​មាន​ទាយក​ជា​ម្ចាស់​របស់​)​ ​ដោយ​ការ​សូម​គ្រឿងឧបករណ៍​របស់​គេ​មក​ ​ដោយខ្លួនឯង​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​អា​ឡ​វី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ភិក្ខុ​ ​ទាំងឡាយ​ ​ដែល​នៅក្នុង​នគរ​អា​ឡ​វី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​ ​ព្រោះ​រឿង​ ​រ៉ាវ​ដែល​ភិក្ខុ​ទាំងឡាយ​ ​នៅក្នុង​នគរ​អា​ឡ​វី​ ​ឱ្យ​គេ​ធ្វើ​កុដិ​ ​(​មិន​មាន​ទាយក​ជា​ម្ចាស់​របស់​)​ ​ដោយ​ការ​សូម​គ្រឿងឧបករណ៍​របស់​គេ​មក​ដោយខ្លួនឯង​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង​ ​៦​ ​យ៉ាង​។​ ​បេ​។​ ​
 [​១៥​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ចំពោះ​ ​ភិក្ខុ​ដែល​ឱ្យ​គេ​ធ្វើ​វិហារធំ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​កោ​សម្ពី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​ជម្រះ​ ​ទី​វិហារ​ ​បាន​ប្រើ​គេ​ឱ្យ​កាប់​ដើមឈើ​ ​ដែលគេ​សន្មត​ថា​ជា​ចេតិយ១ដើម​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636801462337912637
ទៅកាន់ទំព័រ៖