ព្រះត្រៃបិដក ភាគ ១២
[៥០៣] ភិក្ខុអ្នកទ្រុស្ដត្រកូល ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់នូវកម្មនោះចេញ គឺត្រូវអាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។ បេ។
[៥០៤] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការអាស្រ័យ សេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ ភិក្ខុត្រូវអាបត្ដិទុក្កដ១ ព្រោះបច្ច័យ គឺ ការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក ភិក្ខុត្រូវអាបត្ដិ១ នេះឯង ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។
ចប់ កតាបត្ដិវារៈទី២។
[៥០៥] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូល ក្នុងវិបត្ដិប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ២
ID: 636801583574356965
ទៅកាន់ទំព័រ៖