ព្រះត្រៃបិដក ភាគ ១២
កងនៃអាបត្ដិប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាកងនៃអាបត្ដិ ទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិ១ គឺកងនៃអាបត្ដិទុក្កដ។
ចប់ សង្គហិតវារៈទី៤។
[៥០៧] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដី មិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។
ចប់ សមុដ្ឋានវារៈទី៥។
ID: 636801584314459296
ទៅកាន់ទំព័រ៖