ព្រះត្រៃបិដក ភាគ ១២
[៥១៧] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប(នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវដំណើរកើតក្ដី សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារឰ នឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។
[៥១៨] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ(នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវដំណើរកើតក្ដី សង្ឃា ទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ប្រព្រឹត្ដពោលពាក្យដោយសេចក្ដីច្រណែន (ប្ដឹងផ្ដល់)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ ក្នុងសិក្ខាបទនោះមានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ
ID: 636801592215371203
ទៅកាន់ទំព័រ៖