ព្រះត្រៃបិដក ភាគ ១២

ណា​តែង​សិក្សា​។​ ​ជន​ពួក​ណា​ ​មាន​សិក្ខា​សិក្សា​ហើយ​។​ ​សិក្ខាបទ​នោះ​ ​ឋិតនៅ​ក្នុង​ជន​ពួក​ណា​។​ ​ជន​ពួក​ណា​តែង​ទ្រទ្រង់​ទុក​។​ ​សិក្ខាបទ​នោះ​ ​ជា​ពាក្យ​របស់​នរណា​។​ ​សិក្ខាបទ​នោះ​នរណា​នាំមក​។​
 [​២៤​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញ​ត្ដ​អនិយតៈ​ទី១​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ ​ព្រះ​ឧទាយិ​មាន​អាយុ​តែម្នាក់ឯង​ ​សម្រេច​នូវ​ការ​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​ ​កំបាំង​ល្មម​ធ្វើ​ ​(​សេវនកិច្ច​បាន​)​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់​។​ ​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ១​ ​ក្នុង​អនិយតៈ​ទី១​ ​នោះ​ ​មាន​ដែរ​ឬទេ​។​ ​មានតែ​បញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ញ្ញ​តិ្ដ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ក្នុង​សិក្ខាបទ​នោះ​ទេ​។​ ​សិក្ខាបទ​នោះ​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ ​ជាឯក​ ​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ឧទ្ទេស​ទាំង៥យ៉ាង​ ​សិក្ខាបទ​នោះ​ ​ដាក់ចុះ​ក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​។​ ​ដាក់ចុះ​ក្នុង​និទាន​ ​រាប់បញ្ចូល​ក្នុង​និទាន​។​ ​សិក្ខាបទ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636801464491185797
ទៅកាន់ទំព័រ៖