ព្រះត្រៃបិដក ភាគ ១២
[៥៩២] ភិក្ខុនី ដឹងហើយចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់មុន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប មិនបានប្រាប់មុន ហើយស្រាប់តែចូលទៅកាន់អារាម (ដែល មានភិក្ខុ)។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៥៩៣] ភិក្ខុនី ជេរគម្រាមភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងវេសាលី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនី ជេរព្រះឧបាលិមានអាយុ។ សិក្ខា បទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
[៥៩៤] ភិក្ខុនី ប្រទេចផ្ដាសាគណៈភិក្ខុនី ដោយចិត្ដកំណាច ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីប្រទេចផ្ដាសាគណៈភិក្ខុនី
ID: 636801622062468359
ទៅកាន់ទំព័រ៖