ព្រះត្រៃបិដក ភាគ ១២

ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​មួយ​រូប​កើត​បូ​សត្រ​ង់ប​សា​ខ​ប្រទេស​ ​ហើយ​ជោះ​តែមួយ​រូប​ជាមួយនឹង​បុរស​ម្នាក់​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​ ​នោះ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​ ​

​ចប់​ ​អារាម​វគ្គ​ ​ទី៦​។​


 [​៦០២​]​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ដែល​មានគភ៌​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​ស្ដ្រី​ដែល​មានគភ៌​។​ ​សិក្ខាបទ​ ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​
 [​៦០៣​]​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ដែល​មានកូន​នៅ​បៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636801623677950759
ទៅកាន់ទំព័រ៖