ព្រះត្រៃបិដក ភាគ ១២

 [​៦៥១​]​ ​ភិក្ខុនី​ប្រព្រឹត្ដ​តាម​ភិក្ខុនី​ដែល​សង្ឃ​លើ​ក​វត្ដ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​គម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុនី​ប្រព្រឹត្ដ​តាម​ភិក្ខុនី​ដែល​សង្ឃ​លើ​ក​វត្ដ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​កម្មវាចា​(​១​)​ ​ចប់​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុនី​ប្រព្រឹត្ដ​តាម​ភិក្ខុនី​ ​ដែល​សង្ឃ​លើ​ក​វត្ដ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សនុ​កម្ម​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ៣នេះឯង​។​ ​
​[​៦៥២​]​ ​ភិក្ខុនី​បំពេញ​វត្ថុ​ទី៨​(​២​)​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុនី​បំពេញ​វត្ថុ​ទី៨​ ​ត្រូវ​អាបត្ដិ៣​ ​គឺ​ ​ភិក្ខុនី​ដែល​បុរស​និយាយ​ថា​ ​លោក​ចូរ​ទៅកាន់​បន្ទប់​ឈ្មោះ​នេះ​ ​ហើយ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​គ្រាន់តែ​បុរស
​(​១​)​ ​កម្មវាចា​នេះ​ ​ហៅ​ថា​ញ​ត្ដិ​ចតុត្ថកម្ម​វាចា​ ​កម្ម​វា​ចា​មាន​ញ​ត្ដិ​ជាគម្រប់៤​ ​គឺ​មាន​ញ​ត្ដិ​ម្ដង​ជាមុន​ ​ហើយ​មានកម្ម​វាចា៣ដង​ជា​ខាងក្រោយ​។​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​ទុក្កដ​ ​ចប់​កម្មវាចា​ទី១​ ​ត្រូវ​ថុល្លច្ច័យ​ ​ចប់​ទី២​ ​ត្រូវ​ថុល្លច្ច័យ​ ​ចប់​ទី៣​ ​ត្រូវ​បារាជិក​។​ ​(​២​)​ ​[​ក្នុង​សិក្ខាបទ​នេះ​ ​មាន​វត្ថុ៨យ៉ាង​ ​គឺ​ភិក្ខុនី​ត្រេកអរ​នឹង​បុរស​ចាប់ដៃ​ខ្លួន១​ ​ចាប់​ដោយ​សង្ឃាដី១​ ​ឋិតនៅ​ជាមួយ​បុរស១​ ​និយាយ​ជាមួយនឹង​បុរស១​ ​ទៅកាន់​ទី​សង្កេត១​ ​ត្រេកអរ​នឹង​បុរស​ដើរចូល​មក​ជិ​ក១​ ​ចូល​ទៅកាន់​ទី​កំបាំង១​ ​បន្ទន់កាយ​ទៅ​ ​ដើម្បី​សេព​អសទ្ធម្ម១​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636801634051174074
ទៅកាន់ទំព័រ៖