ព្រះត្រៃបិដក ភាគ ១២
[៦៥៦] ភិក្ខុនីមិនបានប្រាប់ការកសង្ឃ មិនបានដឹងឆន្ទៈរបស់គណៈ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[៦៥៧] ភិក្ខុនីមានតម្រេក ហើយទទួលខាទនីយៈ ឬភោជនីយៈ ដោយដៃរបស់ខ្លួន អំពីដៃបុរសបុគ្គល ដែលមានតម្រេកដែរ មកឆាន់ ត្រូវអាបត្ដិ៣គឺ ទទួលដោយគិតថា អញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្ដិថុល្លច្ច័យ ត្រូវអាបត្ដិសង្ឃាទិសេសគ្រប់ៗ វារៈដែលលេបចូលទៅ គ្រាន់តែទទួល និងឈើស្ទន់ ត្រូវអាបត្ដិទុក្កដ។
[៦៥៨] ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា នែនាងជាម្ចាស់ បុរសបុគ្គលនេះ ទោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាងជាម្ចាស់ ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកទេ បើបុរសបុគ្គលនោះ ឱ្យវត្ថុណា ទោះខាទនីយៈក្ដី ភោជនីយៈក្ដីដល់នាង ចូរនាងទទួលវត្ថុនោះ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ត្រូវអាបត្ដិ៣
ID: 636801634987527630
ទៅកាន់ទំព័រ៖