ព្រះត្រៃបិដក ភាគ ១២

 [​៦៦២​]​ ​ភិក្ខុនី​បញ្ជូន​(​ភិក្ខុនី​ផងគ្នា​)​ថា​ ​នែនាង​ជា​ម្ចាស់​ ​ចូរ​នាង​ទាំងឡាយ​ ​នៅ​ច្រឡូកច្រឡំ​ចុះ​ ​នាង​ទាំងឡាយ​ ​កុំ​នៅ​ទីទៃ​ពីគ្នា​ឡើយ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​គម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​កម្មវាចា​ចប់ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​

​ចប់​ ​សង្ឃាទិសេស​។


 [​៦៦៣​]​ ​ភិក្ខុនី​ ​ធ្វើការ​សន្សំ​បាត្រ​ទុក​ ​ត្រូវ​អាបត្ដិ១​ ​គឺ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​៦៦៤​]​ ​ភិក្ខុនី​ ​អធិដ្ឋាន​អកាល​ចីវរ​ឱ្យ​ជា​កាល​ចីវរ​ ​ហើយ​ឱ្យ​គេ​ចែក​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ចែក​ ​ឱ្យ​គេ​ចែក​រួចហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​៦៦៥​]​ ​ភិក្ខុនី​បាន​ប្ដូរ​ចីវរ​នឹង​ភិក្ខុនី​ផងគ្នា​ ​ហើយ​ដណ្ដើមយក​វិញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ដណ្ដើម​ ​លុះ​ដណ្ដើម​បាន​មក​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636801636660383312
ទៅកាន់ទំព័រ៖