ព្រះត្រៃបិដក ភាគ ១២

 [​៦៧៩​]​ ​ភិក្ខុនី​ ​កាន់​យក​ការ​ជម្រះ​និ​មិត្ដ​ ​ដោយ​ទឹកជ្រៅ​ហួសកំណត់២ថ្នាំង​ម្រាមដៃ​ទៅ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ជម្រះ​ ​លុះ​កាន់​យក​វត្ថុ​ជម្រះ​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៦៨០​]​ ​ភិក្ខុ​កំពុង​ឆាន់​ ​ភិក្ខុនី​ទៅ​បម្រើ​ដោយ​ទឹក​ក្ដី​ ​ដោយ​ផ្លិត​ក្ដី​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ឋិតនៅ​ក្នុង​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ឋិតនៅ​ដាច់​ពី​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៦៨១​]​ ​ភិក្ខុនី​ ​សូម​ស្រូវ​ស្រស់​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ឆាន់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៦៨២​]​ ​ភិក្ខុនី​ចោល​ឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​សម្រាម​ក្ដី​ ​របស់​សំណល់​ក្ដី​ ​ខាងក្រៅ​ជញ្ជាំង​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ចោល​ ​លុះ​ចោល​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៦៨៣​]​ ​ភិក្ខុនី​ ​ចោល​ច្ចា​រៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹក​មាត​ក្ដី​ ​សម្រាម​ក្ដី​ ​របស់​សល់​ក្ដី​ ​លើ​ឈើ​ ​ឬ​ ​ស្មៅ​ស្រស់​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ចោល​ ​លុះ​ចោល​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636801638827897287
ទៅកាន់ទំព័រ៖