ព្រះត្រៃបិដក ភាគ ១២

 [​៦៩២​]​ ​ភិក្ខុនី​ ​ពោលទោស​ភិក្ខុនី​ឯទៀត​ ​ដោយ​ការ​ប្រកាន់​ខុស​ ​ទាំង​ពិ​ចារ​ណ​ខុស​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ ​ដែល​ពោលទោស​ ​លុះ​ពោលទោស​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៦៩៣​]​ ​ភិក្ខុនី​ប្រទេចផ្ដាសា​ខ្លួនឯង​ ​ឬ​ឧបសម្បន្ន​ដទៃ​ ​ដោយ​ពាក្យ​ថា​ ​នរក​ក្ដី​ ​ដោយ​ពាក្យ​ថា​ ​ព្រហ្មចរិយៈ​ក្ដី​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ប្រទេច​ ​លុះ​ប្រទេច​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៦៩៤​]​ ​ភិក្ខុនី​ ​វាយ​ខ្លួនឯង​រឿយ​ ​ៗ​ ​ហើយ​យំ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​វាយ​ហើយ​យំ​ផង​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រាន់តែ​វាយ​មិន​យំ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​

​ចប់​ ​រត្ដន្ធ​ការ​វគ្គ​ ​ទី​ ​២​។​


 [​៦៩៥​]​ ​ភិក្ខុនី​មាន​កាយ​អាក្រាត​ងូតទឹក​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ងូតទឹក​ ​លុះ​ងូត​ស្រេចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៦៩៦​]​ ​ភិក្ខុនី​ ​ឱ្យ​គេ​ធ្វើ​សំពត់ងូត​ទឹក​កន្លង​ហួសខ្នាត​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យធ្វើ​ ​លុះ​ឱ្យធ្វើ​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636801640285320646
ទៅកាន់ទំព័រ៖