(ភរិយារបស់ខ្លួនពីដើម)។ បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ មានក្នុងបឋមបារាជិកនោះដែរឬទេ។ មានតែបញ្ញត្ដិ្ដ
(១)១ និងអនុប្បញ្ញត្ដិ
(២)២ ឯអនុប្បន្នប្បញ្ញត្ដិ
(៣) មិនមានក្នុងបឋមបារាជិកនោះទេ។ បឋមបារាជិកនោះ ជាសព្វត្ថប្បញ្ញត្ដិ
(៤) ឬជាបទេសប្បញ្ញត្ដិ
(៥) ។ ជាសព្វត្ថប្បញ្ញត្ដិ។ បឋមបារាជិកនោះ ជាសាធារណប្បញ្ញត្ដិ
(៦) ឬជាអសាធារណប្បញ្ញត្ដិ
(៧) ។ ជាសាធារណប្បញ្ញត្ដិ។ បឋមបារាជិកនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ
(៨) ។ ជាឧភតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ យ៉ាង បឋមបារាជិក ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ បឋមបារាជិក ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ បឋមបារាជិកមកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិ៤យ៉ាង
(១) អដ្ឋកថា ថា សេចក្ដីបញ្ញត្ដថា ភិក្ខុណាមួយ សេពមេថុនធម្ម ត្រូវបារាជិកគ្មានសំវាស នេះជាបញ្ញត្ដិ១។ (២) ពាក្យថា ភិក្ខុសេពមេថុនធម្ម ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានក្ដី មិនពោលលាសិក្ខាក្ដី ទាំងនេះ ចាត់ជាអនុប្បញ្ញត្ដិពីរ។ (៣) សេចក្ដីបញ្ញត្ដិមុនកើតរឿងឡើង ដូចជា ទ្រង់បញ្ញត្ដគរុធម៌៨ ដល់ពួកភិក្ខុនី នេះចាត់ជា អនុប្បន្នប្បញ្ញត្ដិ ៗនេះមិនមានក្នុងទីឯទៀតទេ។ (៤) សិក្ខាបទដែលទ្រង់បញ្ញត្ដទួទៅទាំងមជ្ឈិមបទេស ទាំងបច្ចន្ដជនបទ ហៅថាសព្វត្ថប្បញ្ញត្ដិ។ (៥) សិក្ខាបទដែលទ្រង់បញ្ញត្ដហាមក្នុងមជ្ឈិមបទេស មាន៤សិក្ខាបទ គឺឧបសម្បទាដោយគណៈសង្ឃ មានភិក្ខុជាវិនយធរជាគម្រប់៥ ស្បែកជើង៤ជាន់ ស្រង់ទឹកជានិច្ច កម្រាលស្បែក ហៅថា បទេសប្បញ្ញត្ដិ។ (៦) សិក្ខាបទដែលទ្រង់បញ្ញត្ដទួទៅ ទាំងភិក្ខុ ទាំងភិក្ខុនី ហៅថា សាធារណប្បញ្ញត្ដិ។ (៧) សិក្ខាបទដែលទ្រង់បញ្ញត្ដចំពោះតែភិក្ខុ ឬ ចំពោះតែភិក្ខុនីម្យ៉ាង ហៅថា អសាធារណប្បញ្ញត្ដិ។ (៨) ឯកតោបញ្ញត្ដិ មានសេចក្ដីដូចអសាធារណប្បញ្ញត្ដិ ឧភតោបញ្ញត្ដិ មានសេចក្ដីដូចសាធារណប្បញ្ញត្ដិ។