ព្រះត្រៃបិដក ភាគ ១២

 [​៧២៥​]​ ​ភិក្ខុនី​កាល​ដឹង​ហើយ​ចូល​ទៅកាន់​អារាម​ដែល​មាន​ភិក្ខុ​ ​ដោយ​មិនបាន​ប្រាប់​(​ជាមុន​)​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ឈានជំហាន​ជាបឋម​ ​កន្លង​របង​អារាម​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ជាគម្រប់​ពីរ​កន្លងទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧២៦​]​ ​ភិក្ខុនី​ជេរប្រទេច​ភិក្ខុ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ក្នុង​ប្រយោគ​ដែល​កំពុង​ជេរ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ជេរ​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧២៧​]​ ​ភិក្ខុនី​ប្រទេចផ្ដាសា​គណ​ភិក្ខុនី​ដោយ​កំណាច​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ក្នុង​ប្រយោគ​ដែល​កំពុង​ផ្ដាសា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ផ្ដាសា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៧២៨​]​ ​ភិក្ខុនី​ដែលគេ​និ​មន្ដ​ហើយ​ក្ដី​ ​ហាម​ភោជន​ហើយ​ក្ដី​ ​បែរ​ ​ជា​ទៅ​ឆាន់​ខាទនីយ​ភោជនីយាហារ​ ​(​ក្នុង​ទី​ដទៃ​)​ ​ត្រូវ​អាបត្ដិ២​ ​គឺ​កំពុង​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយៈ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៧២៩​]​ ​ភិក្ខុនី​កំណាញ់​ត្រកូល​ ​ត្រូវ​អាបត្ដិ២​ ​គឺ​កំពុង​ប្រព្រឹត្ដ​កំណាញ់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ប្រព្រឹត្ដ​កំណាញ់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636801643857594969
ទៅកាន់ទំព័រ៖