ព្រះត្រៃបិដក ភាគ ១២

 [​៧៦៣​]​ ​ភិក្ខុនី​ងូតទឹក​ដោយ​គ្រឿង​អប់​ ​និង​គ្រឿង​លម្អិត​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ងូត​ ​ត្រូង​អាបត្ដិ​ទុក្កដ​ ​លុះ​ងូត​ស្រេចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧៦៤​]​ ​ភិក្ខុនី​ឱ្យ​ភិក្ខុនី​ផងគ្នា​គក់​ ​រឹត​ ​ច្របាច់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​បាន​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៧៦៥​]​ ​ភិក្ខុនី​ឱ្យ​សិក្ខមានា​គក់​ ​រឹត​ ​ច្របាច់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​បាន​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧៦៦​]​ ​ភិក្ខុនី​ឱ្យ​សាមណេរី​គក់​ ​រឹត​ ​ច្របាច់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​បាន​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុនី​ឱ្យ​ស្ដ្រី​ជា​គ្រហស្ថ​គក់​ ​រឹត​ ​ច្របាច់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​បាន​គក់​ ​រឹត​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុនី​ ​មិន​ប្រាប់​ហើយ​អង្គុយ​លើ​អាសនៈ​ខាងមុខ​ភិក្ខុ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ក្នុង​ប្រយោគ​ដែល​រៀប​អង្គុយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​អង្គុយ​ស៊ប់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636801648527742086
ទៅកាន់ទំព័រ៖