ព្រះត្រៃបិដក ភាគ ១២
[៧៧៨] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេ យកមកឆាន់ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេយកមកឆាន់ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។
ចប់ វិបត្ដិវារៈ ជាគម្រប់៣។
[៧៧៩] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរ នឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រាះដោយកងនៃអាបត្ដិ៣គឺកង នៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។បេ។
[៧៨០] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេយកមកឆាន់ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ
ID: 636801650543477379
ទៅកាន់ទំព័រ៖