ព្រះត្រៃបិដក ភាគ ១២
បារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។ លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗ គ្នាមក។បេ។
[៧៩០] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបិទបាំងទោស ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងថាភិក្ខុនីផងគ្នា ត្រូវអាបត្ដិបារាជិកហើយ មិនចោទដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈភិក្ខុនី។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៧៩១] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការមិនលះបង់ (នូវទិដ្ឋិ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់បីដង ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ដែលសង្ឃបានព្រមព្រៀងគ្នាលើកវត្ដ។
ID: 636801653282654051
ទៅកាន់ទំព័រ៖