ព្រះត្រៃបិដក ភាគ ១២
ដល់នាង នាងចូរទទួលយកវត្ថុនោះដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬ បរិភោគចុះ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៣។
[៧៩៩] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីក្រោធខឹង (នឹងភិក្ខុនីផងគ្នា) កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅតែមិនលះបង់ (នូវអំពីនោះចេញ) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនីខឹងអន់ចិត្ដក៏ពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខាបទ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៨០០] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដែលសង្ឃធ្វើឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយខឹង កាលបើសង្ឃសូត្រសមនុភាសនកម្ម ចប់ជាគម្រប់៣ ដងហើយ នៅតែមិនលះបង់ (នូវអំពើនោះ) ចេញ
ID: 636801655520662058
ទៅកាន់ទំព័រ៖