ព្រះត្រៃបិដក ភាគ ១២
ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ ដងហើយ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុមិនលះទិដ្ឋិលាមក ក្នុងវេលាដែលសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដង ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។
[៨០៧] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨។ ត្រូវអាបត្ដិ ៣ យ៉ាង ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨ គឺភិក្ខុនី កាលបើបុរសនិយាយាថា នាងចូរមកកាន់ទីឈ្មោះនេះ ហើយដើរទៅ ត្រូវអាបត្ដិទុក្កដ លុះដើរចូលទៅកាន់ហត្ថបាសរបស់ បុរស ត្រូវអាបត្ដិថុល្លច្ច័យ បំពេញវត្ថុជាគម្រប់៨ ឱ្យពេញ ត្រូវអាបត្ដិបារាជិក ភិក្ខុនីត្រូវអាបត្ដិទាំង ៣ នេះ ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់ ៨។
ចប់ បារាជិក។
[៨០៨] ភិក្ខុនី ជាអ្នកប្ដឹងផ្ដល់ ត្រូវអាបត្ដិ៣ យ៉ាង ព្រោះបច្ច័យ នៃកិរិយាបង្កដំណើរក្ដី គឺកិរិយាប្រាប់ដល់បុគ្គលម្នាក់ ត្រូវអាបត្ដិទុក្កដ និយាយប្រាប់ដល់បុគ្គលជាគម្រប់ពីរ ត្រូវអាបត្ដិថុល្លច្ច័យ លុះសម្រេចដំណើរក្ដី ត្រូវអាបត្ដិសង្ឃាទិសេស។
ID: 636801657824433826
ទៅកាន់ទំព័រ៖