ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ 
ចប់ សមុដ្ឋានវារៈ ជាគម្រប់ ៥។
 [៨២២] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការ ប៉ះពាល់កាយ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍ណា។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។បេ។ អាបត្ដិទាំងឡាយ ព្រោះ បច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង៤ ចាត់ ជាអធិករណ៍ណា។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។ 
ចប់ អធិករណវារៈ ជាគម្រប់ ៦។
 [៨២៣] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការ ប៉ះពាល់កាយ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ អាបត្ដិ ទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដា
            
 
            
         
        
            
                ID: 636801660824905443 
                
            
            
                ទៅកាន់ទំព័រ៖