ព្រះត្រៃបិដក ភាគ ១២
[៨៣៤] អទ្ធានគមនសិក្ខាបទ(១)១ នាវាភិរូហនសិក្ខាបទ ១ បណីតភោជនសិក្ខាបទ ១ មាតុគ្គាមសំវិធានសិក្ខាបទ ១ លោមសំហរណសិក្ខាបទ ១ ធញ្ញវិញ្ញាបនសិក្ខាបទ ១ និមន្ដនសិក្ខាបទ ១ បាដិទេសនីយសិក្ខាបទ៨ រួមទាំងអស់ ត្រូវជា១៥ សិក្ខាបទ សិក្ខាបទទាំងអស់នេះ ព្រះពុទ្ធទ្រង់ញាណ បានបញ្ញត្ដហើយដោយសមុដ្ឋានបួន ៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា ទាំងមិនកើតឡើងអំពីចិត្ដ ១ កើតឡើង អំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីកាយ និងចិត្ដ មិនកើតឡើងអំពីវាចា ១ កើតឡើងអំពីកាយវាចា និងចិត្ដ ១ មានទំនងដូចអទ្ធានគមនសិក្ខាបទដែរ។
ចប់ អទ្ធានសមុដ្ឋាន។
(១) គឺសំវិធានសិក្ខាបទ។
ID: 636801688504478625
ទៅកាន់ទំព័រ៖