ព្រះត្រៃបិដក ភាគ ១២
[៨៣៨] ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីវាចានិងចិត្ដ សិក្ខាបទនោះមិនកើតឡើងអំពីកាយ ១ (ម្យ៉ាងទៀត) ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិង ចិត្ដ ១ សិក្ខាបទនេះ ព្រះសម្មាសម្ពុទ្ធ ជាធម្មរាជទ្រង់សម្ដែង ហើយថា មានសមុដ្ឋានពីរ និងជាអកិរិយា (ត្រូវអាបត្ដិព្រោះ មិនធ្វើ គឺមិនបានប្រាប់គេជាមុនហើយបំបួស)។
ចប់ ចោរីវុដ្ឋាបនសមុដ្ឋាន។
[៨៣៩] អននុញ្ញាតសិក្ខាបទមានសមុដ្ឋាន ៤ ជាអកិរិយា គឺកើតឡើងអំពីវាចា មិនកើតឡើងអំពីកាយ ទាំងមិនកើតឡើង អំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ កើតឡើងអំពីសមុដ្ឋានទាំង ៣ គឺ កាយវាចានិងចិត្ដ ១។
ចប់ អននុញ្ញាតសមុដ្ឋាន។
ID: 636801689943680942
ទៅកាន់ទំព័រ៖