ព្រះត្រៃបិដក ភាគ ១២
[៨៥២] វិបត្ដិ៤ ក្នុងមាតិកាទាំងនោះដូចម្ដេចខ្លះ។ វិបត្ដិ៤ គឺ សីលវិបត្ដិ១ អាចារវិបត្ដិ១ ទិដ្ឋិវិបត្ដិ១ អាជីវវិបត្ដិ២។ នេះជាវិបត្ដិ៤។
[៨៥៣] សមុដ្ឋាននៃអាបត្ដិ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមុដ្ឋាននៃអាបត្ដិ ៦) គឺ អាបត្ដិកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើងអំពីវាចា មិនកើត ឡើងអំពីកាយ មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពី ចិត្ដផង មិនកើតឡើងអំពីវាចា ១ អាបត្ដិកើតឡើង អំពីវាចាផង អំពីចិត្ដ ផង មិនកើតឡើងអំពីកាយ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង អំពីចិត្ដផង១។ នេះ ជាសមុដ្ឋាននៃអាបត្ដិទាំង ៦។
[៨៥៤] មូលនៃវិវាទ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃវិវាទទាំង ៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណា ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរពមិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោនក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណា
ID: 636801692016999529
ទៅកាន់ទំព័រ៖