ព្រះត្រៃបិដក ភាគ ១២

 [​៣៨​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ ​លាយ​ដោយ​សូត្រ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​អា​ឡ​វី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គ​ណា​។​ ​ទ្រង់​ប្រារព្ធ​ ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ចូល​ទៅ​រក​ពួក​អ្នកធ្វើ​សូត្រ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​ ​ស្ងោរ​នាង​ឱ្យ​ច្រើន​ ​ហើយ​ឱ្យមក​ពួក​អាត្មា​ខ្លះ​ ​ឯ​អាត្មា​ចង់ឱ្យ​គេ​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​ ​
 [​៣៩​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ឱ្យ​គេ​ធ្វើ​សន្ថ័ត​នឹង​រោមចៀម​មាន​ពណ៌ខ្មៅ​សុទ្ធ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​វេសាលី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ ​លាយ​រោមចៀម​មាន​ពណ៌ខ្មៅ​សុទ្ធ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​ ​យ៉ាង​។​បេ​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636801468817133227
ទៅកាន់ទំព័រ៖