ព្រះត្រៃបិដក ភាគ ១២
ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយមិនបាន ពិចារណាឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនុ៎ះ រមែងមានដោយប្រការយ៉ាងនេះ ការដែលមិន ឱ្យមូលនៃវិវាទដ៏លាមកនុ៎ះ ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន រមែងបានដោយប្រការយ៉ាងនេះ។ នេះ ជាមូលនៃវិវាទ៦។
[៨៥៥] មូលនៃអនុវាទ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃអនុវាទ៦ គឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណាជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណា
ID: 636801692727820186
ទៅកាន់ទំព័រ៖