ព្រះត្រៃបិដក ភាគ ១២
ពិចារណាឃើញ នូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់នូវមូលនៃអនុវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃ បុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយមិនពិចារណាឃើញ នូវមូលនៃ អនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុង សន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវ ប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃអនុវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិង បរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃអនុវាទដ៏លាមកនុ៎ះ រមែងមានដោយប្រការយ៉ាងនេះ ការដែលមិនឱ្យមូលនៃអនុវាទដ៏លាមក នុ៎ះប្រព្រឹត្ដទៅក្នុងអនាគតបាន រមែងមានដោយប្រការយ៉ាងនេះ។ នេះ ជាមូលនៃអនុវាទ៦យ៉ាង ។
[៨៥៦] សារាណីយធម៌ ៦ ក្នុងមាតិកាទាំងនេះ ដូចម្ដេចខ្លះ។ ( សារាណីយធម៌៦ គឺ ) ភិក្ខុ ក្នុងសាសនានេះ បានតាំងកាយកម្ម ប្រកបដោយមេត្ដា ក្នុងពួកសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក
ID: 636801693990212391
ទៅកាន់ទំព័រ៖