ព្រះត្រៃបិដក ភាគ ១២

យល់ឃើញ​ស្មើគ្នា​ ​ដោយ​ទិដ្ឋិ​មាន​សភាព​ដូច្នោះ​ ​(​ជាមួយ​)​នឹង​សព្រ​ហ្ម​ចា​រិបុ​គ្គ​ល​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​ ​ធម៌​នេះឯង​ ​ឈ្មោះថា​ ​ជា​ធម៌​ដែល​បុគ្គល​គប្បី​រលឹក​ ​ឈ្មោះថា​ ​ធ្វើ​នូវ​សេចក្ដី​ស្រឡាញ់​ ​ឈ្មោះ​ ​ថា​ ​ធ្វើ​នូវ​សេចក្ដី​គោរព​ដល់​សព្រ​ហ្ម​ចា​រិបុ​គ្គ​ល​ ​ប្រព្រឹត្ដ​ទៅ​ ​ដើម្បី​សេចក្ដី​សង្គ្រោះ​ ​ដើម្បី​មិន​វិវាទ​ ​ដើម្បី​ការព្រមព្រៀង​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​។​ ​នេះ​ជា​សារាណីយ​ធម៌៦​។​
 ​[​៨៥៧​]​ ​ភេទ​ករ​វត្ថុ​ ​១៨​ ​ដែល​មក​ក្នុង​មាតិកា​ទាំងនេះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​ភេទ​ករ​វត្ថុ​ ​១៨​ ​នោះ​គឺ​)​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សម្ដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌១​ ​សម្ដែង​នូវ​ធម៌​ ​ថា​មិនមែន​ធម៌១​ ​សម្ដែង​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ១​ ​សម្ដែង​នូវ​វិន័យ​ថា​មិនមែន​វិន័យ១​ ​សម្ដែង​នូវ​ធម្មវិន័យ​ ​ដែល​តថាគត​មិនបាន​សម្ដែង​ ​មិនបាន​ពោល​ ​ថា​តថាគត​បាន​សម្ដែង​ ​បាន​ពោល១​ ​សម្ដែង​នូវ​ធម្មវិន័យ​ដែល​តថាគត​បាន​សម្ដែង​ ​បាន​ពោល​ ​ថា​តថាគត​មិនបាន​សម្ដែង​ ​មិនបាន​ពោល១​ ​សម្ដែង​នូវ​វត្ដ​ដែល​តថាគត​ ​មិនបាន​សន្សំ​មក​ហើយ​ ​ថា​ជា​វត្ដ​ដែល​តថាគត​ ​បាន​សន្សំ​មក១​ ​សម្ដែង​នូវ​វត្ដ​ដែល​តថាគត​បាន​សន្សំ​មក​ហើយ​ ​ថា​ជា​វត្ដ​ដែល​តថាគត​មិនបាន​សន្សំ​មក​ហើយ១​ ​សម្ដែង​នូវ​សិក្ខាបទ​ដែល​តថាគត​មិនបាន​បញ្ញ​ត្ដ​ ​ថា​តថាគត​បាន​បញ្ញ​ត្ដ១​ ​សម្ដែង​នូវ​សិក្ខាបទ​ដែល​តថាគត​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636801694889603833
ទៅកាន់ទំព័រ៖