ព្រះត្រៃបិដក ភាគ ១២
បានបញ្ញត្ដ ថាតថាគតមិនបានបញ្ញត្ដ១ សម្ដែងនូវអាបត្ដិ ថាជាអនាបត្ដិ១ សម្ដែងនូវអនាបត្ដិ ថាជាអាបត្ដិ១ សម្ដែងនូវលហុកាបត្ដិ ថាជាគរុកាបត្ដិ១ សម្ដែងនូវគរុកាបត្ដិ ថាជាលហុកាបត្ដិ១ សម្ដែងនូវសាវសេសាបត្ដិ ថាជាអនវសេសាបត្ដិ១ សម្ដែងនូវអនវសេសាបត្ដិ ថាជាសាវសេសាបត្ដិ១ សម្ដែងនូវទុដ្ឋុល្លាបត្ដិ ថាជាអទុដ្ឋុល្លាបត្ដិ១ សម្ដែងនូវអទុដ្ឋុល្លាបត្ដិ ថាជាទុដ្ឋុល្លាបត្ដិ១។ នេះជាភេទករវត្ថុ១៨។
[៨៥៨] អធិករណ៍៤ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (អធិករណ៍៤នោះគឺ) វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្ដាធិករណ៍១ កិច្ចាធិករណ៍១។ នេះជាអធិករណ៍៤។
[៨៥៩] សមថៈ៧ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមថៈ៧នោះ គឺ) សម្មុខាវិន័យ ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ ១ យេភុយ្យសិកា ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ នេះ ជាសមថៈ៧។
ចប់ កតិបុច្ឆាវារៈ។
ID: 636801695261625111
ទៅកាន់ទំព័រ៖