ព្រះត្រៃបិដក ភាគ ១២
អាបត្ដិ បាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន ៦ គឺ តាំង ឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយ មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ ចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចាចិត្ដ មិនតាំងឡើង អំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។
ចប់ វិបត្ដិប្បច្ចយវារៈ ជាគម្រប់ ៤។
[៨៧៨] ភិក្ខុ ត្រូវអាបត្ដិប៉ុន្មាន ព្រោះវិវាទាធិករណ៍ជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ២ ព្រោះវិវាទាធិករណ៍ជាបច្ច័យ គឺ ភិក្ខុពោលពាក្យ
ID: 636801714188667676
ទៅកាន់ទំព័រ៖