ព្រះត្រៃបិដក ភាគ ១២

សមថៈ​ដែល​មិន​ទួទៅ​ ​ដល់​កិ​ច្ចា​ធិ​ករណ៍​មាន៦​ ​គឺ​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តស្ស​បា​បិយ​សិកា​ ​១​ ​តិណ​វត្ថា​រកៈ១​។​ ​

​ចប់​ ​សាធារណ​វារៈ​ ​ជាគម្រប់៧​។​


 [​៨៩១​]​ ​សួរ​ថា​ ​សមថៈ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​វិវាទាធិករណ៍​ ​មាន​ប៉ុន្មាន​ ​សមថៈ​ ​ដែល​មាន​ចំណែក​ផ្សេង​អំពី​វិវាទាធិករណ៍​ ​មាន​ប៉ុន្មាន​។​ ​សមថៈ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​ ​សមថៈ​ ​ដែល​មាន​ចំណែក​ផ្សេង​អំពី​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​។​ ​សមថៈ​ដែល​ ​មាន​ចំណែក​ត្រូវគ្នា​នឹង​អា​បត្ដា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​ ​សមថៈ​ដែល​មាន​ចំ​ ​ណែ​ក​ផ្សេង​អំពី​អា​បត្ដា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​។​ ​សមថៈ​ដែល​មាន​ចំណែក​ ​ត្រូវគ្នា​នឹង​កិ​ច្ចា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​ ​សមថៈ​ដែល​មាន​ចំណែក​ផ្សេង​អំពី​កិ​ច្ចា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​សមថៈ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​វិវាទាធិករណ៍​មាន២​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា​ ​១​។​ ​សមថៈ​ដែល​មាន​ចំណែក​ផ្សេង​អំពី​វិវាទាធិករណ៍​មាន​ ​៥​ ​គឺ​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ​ ​១​ ​បដិញ្ញាត​ក​រណៈ​ ​១​ ​តស្ស​បា​បិយ​សិកា​ ​១​ ​តិណ​វត្ថា​រកៈ១​។​ ​សមថៈ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​អនុ​វា​ទា​ធិ​ករណ៍​មាន៤​ ​គឺ​
ថយ | ទំព័រទី ៤១៥ | បន្ទាប់
ID: 636801718519825404
ទៅកាន់ទំព័រ៖