ព្រះត្រៃបិដក ភាគ ១២
សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។ សមថៈ ដែលមានចំណែកផ្សេងអំពីអនុវាទាធិករណ៍ មាន ៣ គឺ យេភុយ្យសិកា ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សមថៈដែលមានចំណែកត្រូវគ្នានឹង អាបត្ដាធិករណ៍ មាន៣ គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណ វត្ថារកៈ១។ សមថៈដែលមានចំណែកផ្សេងអំពីអាបត្ដាធិករណ៍មាន ៤ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។ សមថៈ ដែលមានចំណែកត្រូវគ្នានឹងកិច្ចាធិករណ៍ មាន១ គឺ សម្មុខាវិន័យ។ សមថៈ ដែលមានចំណែកផ្សេងអំពីកិច្ចាធិករណ៍មាន ៦ គឺ យេភុយ្យសិកា ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ ១។
ចប់ តព្ភាគិវារៈ ជាគម្រប់ ៨។
[៨៩២] សមថៈទួទៅដល់សមថៈ សមថៈមិនទួទៅដល់សមថៈ សមថៈទួទៅដល់សមថៈក៏មាន សមថៈមិនទួទៅដល់សមថៈក៏មាន។
ID: 636801718856904684
ទៅកាន់ទំព័រ៖