ព្រះត្រៃបិដក ភាគ ១២

តិណ​វត្ថា​រកៈ​ទួទៅ​ដល់​សម្មុ​ខា​វិន័យ​ ​(​តែ​ម្យ៉ាង​)​ ​មិន​ទួទៅ​ដល់​យេ​ភុយ្យ​ ​សិកា​ ​សតិវិន័យ​ ​អមូ​ឡ​៛​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​និង​តស្ស​បា​បិយ​សិកា​ ​ទេ​។​ ​សមថៈ​ដែល​ទួទៅ​ដល់​សមថៈ​ក៏​មាន​ ​យ៉ាងនេះ​ ​សមថៈ​ដែល​មិន​ទួទៅ​ដល់​សមថៈ​ក៏​មាន​ ​យ៉ាងនេះ​។​ ​

​ចប់​ ​វារៈ​នៃ​សមថៈ​ដែល​ទួទៅ​ដល់​សមថៈ​ ​ជាគម្រប់​ ​៩​។​


 [​៨៩៣​]​ ​សមថៈ​មាន​ចំណែក​ត្រូវគ្នា​នឹង​សមថៈ​ ​សមថៈ​មាន​ចំណែក​ផ្សេង​អំពី​សមថៈ​ ​សមថៈ​មាន​ចំណែក​ត្រូវគ្នា​នឹង​សមថៈ​ក៏​មាន​ ​សមថៈ​មាន​ចំណែក​ផ្សេង​អំពី​សមថៈ​ក៏​មាន​។​ ​សួរ​ថា​ ​សមថៈ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​សមថៈ​ក៏​មាន​នោះ​ ​តើ​ដូចម្ដេច​ ​សមថៈ​ ​ដែល​មាន​ចំណែក​ផ្សេង​អំពី​សមថៈ​ក៏​មាន​នោះ​ ​តើ​ដូចម្ដេច​។​ ​ឆ្លើយ​ថា​ ​យេ​ភុយ្យសិ​កា​ ​មាន​ ​ចំណែក​ត្រូវគ្នា​នឹង​សម្មុ​ខា​វិន័យ​ ​មាន​ចំណែក​ផ្សេង​អំពី​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​និង​តិណ​វត្ថា​រកៈ​។​ ​សតិវិន័យ​ ​មាន​ចំណែក​ត្រូវគ្នា​នឹង​សម្មុ​ខា​វិន័យ​ ​មាន​ចំណែក​ផ្សេង​ ​អំពី​អ​មូឡ្ហ​វិន័យ​
ថយ | ទំព័រទី ៤១៨ | បន្ទាប់
ID: 636801719474940034
ទៅកាន់ទំព័រ៖