ព្រះត្រៃបិដក ភាគ ១២

 [​៨៩៤​]​ ​សមថៈ​ ​ហៅថា​ ​សម្មុ​ខា​វិន័យ​ ​សម្មុ​ខា​វិន័យ​ ​ហៅថា​ ​សមថៈ​វិញ​ក៏បាន​។​ ​សមថៈ​ ​ហៅថា​ ​យេ​ភុយ្យសិ​កា​ ​យេ​ភុយ្យសិ​កា​ ​ហៅថា​សមថៈ​វិញ​ក៏បាន​។​ ​សមថៈ​ហៅថា​ ​សតិវិន័យ​ ​សតិវិន័យ​ហៅថា​ ​សមថៈ​វិញ​ក៏បាន​។​ ​សមថៈ​ ​ហៅថា​អ​មូឡ្ហ​វិន័យ​ ​អ​មូឡ្ហ​វិន័យ​ហៅថា​ ​សមថៈ​វិញ​ក៏បាន​។​ ​សមថៈ​ ​ហៅថា​ ​បដិញ្ញាត​ក​រណៈ​ ​បដិញ្ញាត​ក​រណៈ​ ​ហៅថា​សមថៈ​វិញ​ក៏បាន​។​ ​សមថៈ​ ​ហៅថា​តស្ស​បា​បិយ​សិកា​ ​តស្ស​បា​បិយ​សិកា​ ​ហៅថា​សមថៈ​វិញ​ក៏បាន​។​ ​សមថៈ​ ​ហៅថា​តិណ​វត្ថា​រកៈ​ ​តិណ​វត្ថា​រកៈ​ ​ហៅថា​សមថៈ​វិញ​ក៏បាន​។​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​និង​តិណ​វត្ថា​រកៈ​ ​ទាំងនេះ​ ​ហៅថា​សមថៈ​តែ​ម្យ៉ាង​ ​ឯ​សម្មុ​ខា​វិន័យ​ ​មិន​ហៅថា​សមថៈ​តែ​ម្យ៉ាង​ទេ​ ​ដ្បិត​សម្មុ​ខា​វិន័យ​ ​ហៅថា​សមថៈ​ផង​ ​ហៅ​ថា​សម្មុ​ខា​វិន័យ​ផង​។​ ​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​និង​សម្មុ​ខា​វិន័យ​ ​ទាំងនេះ​ ​ហៅថា​សមថៈ​តែ​ម្យ៉ាង​ ​ឯយេ​ ​ភុយ្យសិ​កា​ ​មិន​ហៅថា​សមថៈ​តែ​ម្យ៉ាង​ទេ​ ​ដ្បិត​យេ​ភុយ្យសិ​កា​ ​ហៅថា​សមថៈ​ផង​ ​ហៅថា​យេ​ភុយ្យសិ​កា​ផង​។​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​
ថយ | ទំព័រទី ៤២០ | បន្ទាប់
ID: 636801719973298538
ទៅកាន់ទំព័រ៖