ព្រះត្រៃបិដក ភាគ ១២
និងតស្សបាបិយសិកា ទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯតិណវត្ថារកៈ មិនហៅថាសមថៈតែម្យ៉ាងទេ ដ្បិតតិណវត្ថារកៈ ហៅថាសមថៈផង ហៅថាតិណវត្ថារកៈផង។
[៨៩៥] វិន័យ ហៅថាសម្មុខាវិន័យ សម្មុខាវិន័យ ហៅថាវិន័យវិញក៏បាន។ វិន័យ ហៅថាយេភុយ្យសិកា យេភុយ្យសិកា ហៅថាវិន័យវិញក៏បាន។ វិន័យហៅថាសតិវិន័យ សតិវិន័យ ហៅថាវិន័យវិញក៏បាន។ វិន័យហៅថាអមូឡ្ហវិន័យ អមូឡ្ហវិន័យ ហៅថាវិន័យវិញក៏បាន។ វិន័យ ហៅថាបដិញ្ញាតករណៈ បដិញ្ញាតករណៈ ហៅថាវិន័យវិញក៏បាន។ វិន័យ ហៅថាតស្សបាបិយសិកា តស្សបាបិយសិកា ហៅថា វិន័យវិញក៏បាន។ វិន័យហៅថាតិណវត្ថារកៈ តិណវត្ថារកៈ ហៅថា វិន័យវិញក៏បាន។
ចប់ វារៈនៃសមថៈដែលហៅថាសម្មុខាវិន័យ ជាគម្រប់ ១១។
[៨៩៦] វិន័យ ជាសម្មុខាវិន័យក៏មាន មិនមែនជាសម្មុខាវិន័យក៏មាន ព្រោះថា សម្មុខាវិន័យជាវិន័យផង ជាសម្មុខាវិន័យផង។ វិន័យជាយេភុយ្យសិកាក៏មាន មិនមែនជាយេភុយ្យសិកាក៏មាន ព្រោះថាយេភុយ្យសិកាជាវិន័យផង ជាយេភុយ្យសិកាផង។ វិន័យជាសតិវិន័យក៏មាន
ID: 636801720742852554
ទៅកាន់ទំព័រ៖