ព្រះត្រៃបិដក ភាគ ១២

(​ទៅ​រម្ងាប់​)​ ​បាន​ក្នុង​អធិករណ៍​នោះ​ ​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​បដិញ្ញាត​ក​រណៈ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​នោះ​ដែរ​ ​តែ​កំណត់​យក​តស្ស​បា​បិយ​សិកា​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​ ​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​តិណ​វត្ថា​រកៈ​(​ទៅ​រម្ងាប់​)​ក្នុង​អធិករណ៍​ ​នោះ​មិនបាន​ ​កំណត់​យក​យេ​ភុយ្យសិ​កា​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​ ​មិនបាន​ ​កំណត់​យក​សតិវិន័យ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​អ​មូឡ្ហ​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបានទេ​។​ ​បើ​អ្នកប្រាជ្ញ​កំណត់​យក​តស្ស​បា​បិយ​សិកា​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​នោះ​ ​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​តស្ស​បា​បិយ​សិកា​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​នោះ​ដែរ​ ​តែថា​កំណត់​យក​តិណ​វត្ថា​រកៈ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​យេ​ភុយ្យសិ​កា​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​សតិវិន័យ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​អ​មូឡ្ហ​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​បដិញ្ញាត​ក​រណៈ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​ ​មិនបានទេ​។​ ​បើ​អ្នកប្រាជ្ញ​កំណត់​យក​តិណ​វត្ថា​រកៈ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636801722486752299
ទៅកាន់ទំព័រ៖