ព្រះត្រៃបិដក ភាគ ១២

 [​៥០​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​មាន​បាត្រ​មាន​ចំណង​ ​គឺ​ស្នាមប្រេះ​បែក​ ​មិនទាន់​ដល់​ប្រាំ​អន្លើ​ ​ហើយ​ឱ្យ​គេ​ទិញ​បាត្រ​ថ្មីទៀត​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​សក្កជនបទ​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មាន​បាត្រ​គ្រាន់តែ​បែក​បន្ដិចបន្ដួច​ខ្លះ​ ​គ្រាន់តែ​ដាច់​បន្ដិចបន្ដួច​ខ្លះ​ ​គ្រាន់តែ​មានស្នាម​ប្រេះ​បន្ដិចបន្ដួច​ខ្លះ​ ​ហើយ​សូម​បាត្រ​ជាច្រើន​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ ​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​
 [​៥១​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ទទួល​ភេសជ្ជៈ​ ​ហើយ​ទុក​ឱ្យ​កន្លង​ហួស៧ថ្ងៃ​ទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ ​ភិក្ខុ​ច្រើន​រូប​ទទួល​ភេសជ្ជៈ​ ​ហើយ​ទុក​ឱ្យ​កន្លង​ហួស៧ថ្ងៃ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​បេ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636801471098783730
ទៅកាន់ទំព័រ៖