ព្រះត្រៃបិដក ភាគ ១២

 [​៩០១​]​ ​អធិករណ៍​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​យេ​ភុយ្យសិ​កា​ក្នុង​សម័យ​ណា​ ​អ្នកប្រាជ្ញ​កំណត់​យក​យេ​ភុយ្យសិ​កា​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ក្នុង​អធិករណ៍​នោះ​ ​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​យេ​ភុយ្យសិ​កា​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​នោះ​ដែរ​ ​តែ​កំណត់​យក​សតិវិន័យ​ ​(​ទៅ​រម្ងាប់​)​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​អ​មូឡ្ហ​វិន័យ​ ​(​ទៅ​រម្ងាប់​)​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​បដិញ្ញាត​ ​ក​រណៈ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​តស្ស​បា​បិយ​សិកា​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​តិណ​វត្ថា​រកៈ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​ ​មិនបានទេ​។​ ​អធិករណ៍​រម្ងាប់​ដោយ​ ​សម្មុ​ខា​វិន័យ​ ​និង​សតិវិន័យ​ក្នុង​សម័យ​ណា​ ​អ្នកប្រាជ្ញ​កំណត់​យក​សតិវិន័យ​ ​(​ទៅ​រម្ងាប់​)​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​នោះ​ ​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​ណា​ ​កំណត់​យក​សតិវិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ក្នុង​អធិករណ៍​នោះ​ដែរ​ ​តែ​កំណត់​យក​អ​មូឡ្ហ​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិន​ ​បាន​កំណត់​យក​បដិញ្ញាត​ក​រណៈ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​តស្ស​បា​បិយ​សិកា​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​
ថយ | ទំព័រទី ៤៣០ | បន្ទាប់
ID: 636801723540472569
ទៅកាន់ទំព័រ៖