ព្រះត្រៃបិដក ភាគ ១២
បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ តែកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យក តស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។
ចប់ សមយវារៈ ជាគម្រប់១៥។
[៩០២] សួរថា អធិករណ៍និងសមថៈធម៌ទាំងនេះ លាយច្រឡំគ្នា ឬមិនលាយគ្នាទេ មួយទៀត លោកចែករលែកធម៌ទាំងនេះ ហើយបញ្ញត្ដឱ្យផ្សេងគ្នាបានឬទេ។ ឆ្លើយថា អធិករណ៍និងសមថៈធម៌ទាំង នេះរមែងលាយច្រឡំគ្នា មិនមែនមិនលាយគ្នាទេ តែលោកចែករលែកធម៌ ទាំងនេះចេញពីគ្នា ហើយបញ្ញត្ដឱ្យផ្សេងគ្នាបាន។ អ្នកចោទត្រូវពោល ឃាត់អ្នកឆ្លើយនោះថា អ្នកកុំនិយាយយ៉ាងនេះឡើយ អធិករណ៍និងសមថៈធម៌ទាំងនេះរមែងលាយច្រឡំគ្នា មិនមែនមិនលាយគ្នាទេ មួយទៀតលោក មិនបានចែករលែកធម៌ទាំងនេះចេញពីគ្នា ហើយបញ្ញត្ដធ្វើឱ្យផ្សេងគ្នាទេ។
ID: 636801724509037968
ទៅកាន់ទំព័រ៖