ព្រះត្រៃបិដក ភាគ ១២
ពាក្យនោះ ព្រោះហេតុដូចម្ដេច។ (ព្រោះថា) ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍ទាំង៤នេះ ហៅថា សមថៈ៧ក៏បាន ដ្បិតពួកអធិករណ៍ តែងរម្ងាប់ដោយពួកសមថៈ ពួកសមថៈ តែងរម្ងាប់ដោយពួកអធិករណ៍ (ក៏មាន) កាលបើយ៉ាងនេះ ធម៌ទាំងនេះ រមែងលាយច្រឡំគ្នា មិនមែនមិនលាយគ្នាទេ មួយទៀត លោកមិនបានចែករលែកធម៌ទាំងនេះ ហើយបញ្ញត្ដឱ្យផ្សេងគ្នាឡើយ ដូច្នេះ មិនមែនឬ។
ចប់ សំសដ្ឋវារៈ ជាគម្រប់១៦។
[៩០៣] សួរថា វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន អាបត្ដាធិករណ៍រម្ងាប់ដោយសមថៈ ប៉ុន្មាន កិច្ចាធិករណ៍ រម្ងាបដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ រម្ងាប់ដោយសមថៈ២ គឺ សម្មុខាវិន័យ ១ យេភុយ្យសិកា ១ អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៤ គឺ សម្មុខាវិន័យ ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១ អាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ ៣
ID: 636801725261631013
ទៅកាន់ទំព័រ៖