ព្រះត្រៃបិដក ភាគ ១២

សួរ​ថា​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោ​សមថៈ៥​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​តស្ស​បា​បិយ​សិកា​ ​១​។​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​អា​បត្ដា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​អា​បត្ដា​ធិ​ករណ៍​ ​និង​កិច្ចា​ ​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ៧​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តស្ស​បា​បិយ​សិកា១​ ​តិណ​វត្ថា​រកៈ១​។​ ​

​ចប់​ ​សម្មន្ដិ​វារៈ​ ​ជាគម្រប់១៧​។​


 [​៩០៤​]​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​មិន​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អនុ​វា​ទា​ធិ​ករណ៍​។​បេ​។​ ​អា​បត្ដា​ធិ​ករណ៍​។​បេ​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​មិន​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​
ថយ | ទំព័រទី ៤៣៧ | បន្ទាប់
ID: 636801726561405356
ទៅកាន់ទំព័រ៖