ព្រះត្រៃបិដក ភាគ ១២

សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តស្ស​បា​បិយ​សិកា១​ ​តិណ​វត្ថា​រកៈ១​។​ ​

​ចប់​ ​វារៈ​នៃ​អធិករណ៍​ដែល​រម្ងាប់​និង​មិន​រម្ងាប់​ ​ជាគម្រប់១៨​។​


 [​៩០៥​]​ ​សមថៈ​ ​រម្ងាប់​ដោយ​សមថៈ​ ​សមថៈ​រម្ងាប់​ដោយ​អធិករណ៍​ ​អធិករណ៍​រម្ងាប់​ដោយ​សមថៈ​ ​អធិករណ៍​រម្ងាប់​ដោយ​អធិករណ៍​។​ ​សមថៈ​ ​រម្ងាប់​ដោយ​សមថៈ​ក៏​មាន​ ​សមថៈ​មិន​រម្ងាប់​ដោយ​សមថៈ​ក៏​មាន​ ​សមថៈ​ ​រម្ងាប់​ដោយ​អធិករណ៍​ក៏​មាន​ ​សមថៈ​មិន​រម្ងាប់​ដោយ​អធិករណ៍​ក៏​មាន​ ​អធិករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ក៏​មាន​ ​អធិករណ៍​ ​មិន​រម្ងាប់​ដោយ​សមថៈ​ក៏​មាន​ ​អធិករណ៍​ ​រម្ងាប់​ដោយ​អធិករណ៍​ក៏​មាន​ ​អធិករណ៍​មិន​រម្ងាប់​ ​ដោយ​អធិករណ៍​ក៏​មាន​។​
 [​៩០៦​]​ ​សួរ​ថា​ ​សមថៈ​រម្ងាប់​ដោយ​សមថៈ​ក៏​មាន​ ​នោះ​តើ​ដូចម្ដេច​ ​សមថៈ​មិន​រម្ងាប់​ដោយ​សមថៈ​ក៏​មាន​ ​តើ​ដូចម្ដេច​។​ ​ឆ្លើយ​ថា​ ​យេ​ភុយ្យសិ​កា​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​មិន​រម្ងាប់​ដោយ​សតិវិន័យ​ ​
ថយ | ទំព័រទី ៤៤៣ | បន្ទាប់
ID: 636801728447443231
ទៅកាន់ទំព័រ៖