ព្រះត្រៃបិដក ភាគ ១២

 [​៩១០​]​ ​សមថៈ​ទាំង៦​ ​និង​អធិករណ៍​ទាំង​ ​៤​ ​តែង​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​តែ​សម្មុ​ខា​វិន័យ​ ​មិនបាន​រម្ងាប់​ដោយ​សមថៈ​ ​ឬ​អធិករណ៍​ណាមួយ​ទេ​។​ ​

​ចប់​ ​សម​ថា​ធិ​ករណ​វារៈ​ ​ជាគម្រប់១៩​។​


 [​៩១១​]​ ​សួរ​ថា​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​វិវាទាធិករណ៍​ ​ញ៉ាំង​អធិករណ៍​ណា​ឱ្យ​តាំង​ឡើង​។​ ​ឆ្លើយ​ថា​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​វិវាទាធិករណ៍​ ​មិនបាន​ញ៉ាំង​អធិករណ៍​ណា​ឱ្យ​តាំង​ឡើង​ទេ​ ​ប៉ុន្ដែ​អធិករណ៍​ទាំង៤​ ​តែង​កើតឡើង​ ​ព្រោះ​វិវាទាធិករណ៍​ជា​បច្ច័យ​។​ ​ដូចជា​អ្វី​។​ ​(​ដូចជា​)​ ​ភិក្ខុ​ទាំង​ ​ឡាយ​ ​ក្នុង​សាសនា​នេះ​ជជែកគ្នា​ថា​ ​(​នេះ​)​ ​ជា​ធម៌​ក្ដី​ ​ថា​មិនមែន​ជា​ធម៌​ក្ដី​ ​ថា​ ​ជា​វិន័យ​ក្ដី​ ​ថា​មិនមែន​ជា​វិន័យ​ក្ដី​ ​ថា​ជា​ភាសិត​ ​ដែល​ព្រះ​តថាគត​ទ្រង់​ពោល​ហើយ​ក្ដី​ ​ថា​មិនមែន​ជា​ភាសិត​ ​ដែល​ព្រះ​តថាគត​ទ្រង់​ពោល​ហើយ​ក្ដី​ ​ថា​ជា​កិច្ច​វត្ត​ ​ដែល​ព្រះ​តថាគត​ធ្លាប់​សន្សំ​ហើយ​ក្ដី​ ​ថា​ជា​កិច្ច​វត្ត​ ​ដែល​ព្រះ​តថាគត​ ​មិនធ្លាប់​សន្សំ​ហើយ​ក្ដី​ ​ថា​ជា​សិក្ខាបទ​ដែល​ព្រះ​តថាគត​ ​ទ្រង់​បញ្ញ​ត្ដ​ហើយ​ក្ដី​ ​ជា​សិក្ខាបទ​ដែល​ព្រះ​តថាគត​ ​មិនបាន​បញ្ញ​ត្ដ​ហើយ​ក្ដី​ ​ថា​ជា​អាបត្ដិ​ក្ដី​ ​
ថយ | ទំព័រទី ៤៤៩ | បន្ទាប់
ID: 636801730361822728
ទៅកាន់ទំព័រ៖