ព្រះត្រៃបិដក ភាគ ១២

សង្ឃ​ធ្វើ​កម្មចំពោះ​អាបត្ដិ​ដែល​ត្រូវ​នោះ​ ​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​។​ ​អធិករណ៍​ទាំង៤​ ​តែង​កើតឡើង​ ​ព្រោះ​កិ​ច្ចា​ធិ​ករណ៍​ជា​បច្ច័យ​ ​ដូច​ពោល​មក​ ​យ៉ាងនេះ​។​ ​

​ចប់​ ​សមុ​ដ្ឋា​បេ​តិ​វារៈ​ ​ជាគម្រប់២០​។​


 [​៩១៥​]​ ​សួរ​ថា​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​វិវាទាធិករណ៍​ ​រួម​ចូល​នឹង​អធិករណ៍​ណា​ ​អាស្រ័យ​នឹង​អធិករណ៍​ណា​ ​រាប់បញ្ចូល​ក្នុង​អធិករណ៍​ណា​ ​សង្គ្រោះ​ដោយ​អធិករណ៍​ណា​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អនុ​វា​ទា​ធិ​ករណ៍​ ​រួម​ចូល​នឹង​អធិករណ៍​ណា​ ​អាស្រ័យ​នឹង​អធិករណ៍​ណា​ ​រាប់បញ្ចូល​ក្នុង​អធិករណ៍​ណា​ ​សង្គ្រោះ​ដោយ​អធិករណ៍​ណា​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អា​បត្ដា​ធិ​ករណ៍​ ​រួម​ចូល​នឹង​អធិករណ៍​ណា​ ​អាស្រ័យ​នឹង​អធិករណ៍​ណា​ ​រាប់បញ្ចូល​ក្នុង​អធិករណ៍​ណា​ ​សង្គ្រោះ​ដោយ​អធិករណ៍​ណា​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​កិ​ច្ចា​ធិ​ករណ៍​ ​រួម​ចូល​នឹង​អធិករណ៍​ណា​ ​អាស្រ័យ​នឹង​អធិករណ៍​ណា​ ​រាប់បញ្ចូល​ក្នុង​អធិករណ៍​ណា​ ​សង្គ្រោះ​ដោយ​
ថយ | ទំព័រទី ៤៥៣ | បន្ទាប់
ID: 636801731668457463
ទៅកាន់ទំព័រ៖