ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ បណ្ដាសមថៈទាំង៧ កិច្ចាធិករណ៍ រួមចូលនឹងសមថៈ១ អាស្រ័យនឹងសមថៈ១ រាប់បញ្ចូលក្នុងសមថៈ១ សង្គ្រោះដោយសមថៈ១ រម្ងាប់ដោយសមថៈ១ គឺ សម្មុខាវិន័យ។ 
ចប់ សមថភេទ។
ឧទ្ទានគឺ បញ្ជីរឿងនៃវីសតិវារៈនោះ ដូច្នេះ
[៩១៧] និយាយអំពីអធិករណប្បច្ចយវារៈ១ បរិយាយវារៈ១ សាធារណវារៈ១ តព្ភាគិយវារៈ១ សមថាសមថសាធារណវារៈ១ សមថាសមថតព្ភាគិយវារៈ១ សមថសម្មុខាវិនយវារៈ១ វិនយវារៈ១ កុសលវារៈ១ យត្ថវារៈ១ សមយវារៈ១ សំសដ្ឋវារៈ១ សម្មតិវារៈ១ សម្មន្ដិនសម្មន្ដិវារៈ១ សមថាធិករណវារៈ១ សម្មុដ្ឋាបេតិវារៈ១ ភជន្ដិវារៈ១។ 
             
            
         
        
            
                ID: 636801732592540317 
                
            
            
                ទៅកាន់ទំព័រ៖