ព្រះត្រៃបិដក ភាគ ១២

 [​៦១​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ ​ព្រោះ​ពោល​ពាក្យចាក់ដោត​ ​(​ជេរប្រទេច​ភិក្ខុ​ផងគ្នា​)​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ទាស់ទែង​នឹង​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ហើយ​ពោល​ចាក់ដោត​ ​(​ជេរប្រទេច​)​ ​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​
 [​៦២​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ ​ព្រោះ​ ​ពោល​ពាក្យ​ញុះញង់​ភិក្ខុ​ផងគ្នា​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ ​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​នាំពាក្យ​ញុះញង់​ ​របស់​ភិក្ខុ​ទាំងឡាយ​ដែល​បង្កហេតុ​ឈ្លោះ​ទាស់ទែងគ្នា​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡីង​ដោយ​សមុដ្ឋាន៣យ៉ាង​។​បេ​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636801473350792538
ទៅកាន់ទំព័រ៖